តួនាទី និង​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋា​ន ចំពោះ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​

ew 07feb2018000

ច្បាប់ ស្តីអំពី ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចែងថា ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ដែល​កំពុងតែ​កើត ឬ ជឿជាក់​ថា​នឹង​កើតឡើង​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ដោយ ៖

•​ ​ឃាត់​ទុក​អាវុធ ឬ​វត្ថុ​ជាក់ស្ដែង​ដែល​ជន​មុខសញ្ញា​បាន​ឬ​អាច​ប្រើប្រាស់​
•​ ​បង្វែរ​យកចេញ​ជន​មុខសញ្ញា​ពី​កន្លែងកើតហេតុ ឬ បង្វែរ​ជនរងគ្រោះ បើ​មាន​ការស្នើសុំ​ពី​ជនរងគ្រោះ​។ ក្នុង​ករណី​ពិសេស ជនរងគ្រោះ​អាច​បង្វែរ​ចេញ​បាន​ដោយ​គ្មាន​ការស្នើសុំ ប្រសិនបើ​មាន​ហេតុផល​ចាំបាច់​ត្រូវធ្វើ​។​
•​ ​ផ្ដល់អោយ​ជនរងគ្រោះ​នូវ​ជំនួយ​សមស្រប​តាម​កាលៈ​ទេសៈ​ជាពិសេស​ផ្ដល់ កន្លែង​ជម្រក​បណ្ដោះអាសន្ន​ដែល​អាច​ធានា​សុវត្ថិភាព និង​ផ្ដល់​នូវ​ជំនួយ​សុខាភិបាល​ជាបន្ទាន់​ពន្យល់ អប់រំ និង​សម្រុះសម្រួល​គូភាគី​ទាំង​សងខាង​ឲ្យ​បញ្ឈប់​អំពើហិង្សា និង ណែនាំ​ជនរងគ្រោះ​អំពី​សិទ្ធិ​របស់​ខ្លួន​សម្រាប់​ទប់ស្កាត់​អំពើ​ហិង្សា ដែល​មានចែង​នៅក្នុង​មាត្រា​២០ និង​មាត្រា​២៦ នៃ​ច្បាប់​នេះ​។​
•​ ​ជន​មុខសញ្ញា​ក្នុង​ច្បាប់​នេះ សំដៅ​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត កំពុង​ប្រព្រឹត្ត និង​ត្រៀម​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​
ew 07feb20180
​បើ​មាន​សំណើសុំ​ធ្វើ​អន្តរាគមន៍ និង​មាន​បទល្មើស​ជាក់ស្ដែង​កើតឡើង​ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន សិទ្ធិ​ចូល​ទៅក្នុង​ទី​កន្លែង​កើតហេតុ​ទោះជា​ពុំ​មាន​ដីកា​តុលាការ អនុញ្ញាតឲ្យ​ចូលក៏​ដោយ​ក្នុង​ករណី​ទាំងឡាយណា​ដែល​មន្ត្រី និង​ភ្នាក់ងារ មាន​សមត្ថកិច្ច យល់​ដោយ​សម​ហេតុផល​ថា មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​កើតឡើង​ក្នុងអំឡុងពេល ៤៨​ម៉ោង​កន្លងផុត ឬ នឹង​អាច​កើតឡើង​ក្នុង​អំឡុងពេល ២៤​ម៉ោង ខាងមុខ​។​
ew 07feb201800
​អាជ្ញា​ធរមាន​សមត្ថកិច្ច អាច​ឃាត់ខ្លួន​ជន​មុខសញ្ញា​ដែល​កំពុង​ប្រព្រឹត្ត​អំពើហិង្សា​ជាក់ស្ដែង ឬ ជន​មុខសញ្ញា​ណា​ដែល​កំពុងតែ​រំលោភ​លើ​ដីកា​ការពារ​របស់​តុលាការ​ដូច​មាន ចែង​ក្នុង​មាត្រា​២៤ និង មាត្រា​២៥ នៃ​ច្បាប់​នេះ ដោយ​ពុំ​ចាំបាច់​មាន​ដីកា​តុលាការ​។ ប៉ុន្តែ​ក្រៅពី​ករណី​ទាំង​ពីរ​នេះ ការឃាត់ខ្លួន​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពុំ​មាន​ដីកា​ពី​តុលាការ ត្រូវ​ហាមឃាត់​៕

 

ដក​ស្រង់​អត្ថ​បទ​បទ​យក​ការណ៍​៖ អ្នក​នាង​ ហេង លាង​ស៊ីម

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Japan Natural fertilizers

Ads NokorphnomFM103

ADS on Website

Advertise