ព័ត៌មាន

អាជ្ញាធរ​ខេត្ត​សៀមរាប បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ដំណាំ​បន្លែ​សុវត្ថិភាព ប្រសិនបើ​ប្រជាកសិករ​ខិតខំ​ធ្វើការ​ដាំ​ដុះ​ពី​ឥឡូវនេះ​

pvn07 23may2018លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ប្រសិនបើ​ប្រជាកសិករ​យើង​នៅ​ខេត្ត​សៀមរាប​នេះ ខិតខំ​ធ្វើ​ការដាំដុះ​ដំណាំ​បន្លែ​សុវត្ថិភាព​ជា​បណ្តើរៗ ចាប់ពី​ឥឡូវ​នេះ​ទៅនោះ គឺ​យើង​នឹង​ទទួលបាន ៖ ទីមួយ អាច​កាត់បន្ថយ​បាន​នូវ​ការ​នាំចូល​បន្លែ​ពី​ខាងក្រៅ , ទី​ពីរ អាច​បង្កើនបាន​នូវ​ប្រាក់​ចំណូល​បន្ថែម​ក្នុង​គ្រួសារ , ទី​បី អាច​ជួយ​ដល់​សុខភាព​សាធារណៈ​ជន​ទូទៅ ពិសេស​ភ្ញៀវ ទេ​ចរណ៍ និង ទី​បួន អាច​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ដូច្នេះ សុំ​ឲ្យ​សហគមន៍​ផលិត​បន្លែ បង្កើន​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​បន្ថែមទៀត​ដើម្បី​ជំនួស​បន្លែ​នាំចូល និង​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​អ្នកប្រើប្រាស់ ។​

​លោក ពិន ប្រាកដ បាន​មានប្រសាសន៍​ទៀតថា កិច្ចការ​ទាំងអស់​នេះ រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ខេត្ត បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់បំផុត ស្របគ្នា​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ខេត្ត ដែល​បាន​កំណត់​ថា ទៅ​ថ្ងៃ​អនាគត ផលិតកម្ម​កសិកម្ម នៅ​ខេត្ត​សៀមរាប​យើង គឺ​ប្រកបទៅដោយ​បរិមាណ និង​គុណភាព សុវត្ថិភាព អាច​ផ្គត់ផ្គង់​បាន​តាម​តម្រូវការ​ទីផ្សារ ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​យ៉ាង​នេះ ក្នុង​ពិធី​ប្រគល់​ទទួល​សម្ភារ​បរិក្ខា​កសិកម្ម នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ។​

​លោក ទា គឹម​សុទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​សៀមរាប បានឲ្យដឹងថា តាម​ផែនការ​ឆ្នាំ​២០១៨​នេះ គម្រោង​បាន​ពង្រីក​អ្នក​ដាំ​បន្លែ​ចំនួន​៥៥​គ្រួសារ ក្នុងនោះ​ខ្នាតតូច​ចំនួន​៤៥​គ្រួសារ និង​ខ្នាត​ធំ​ចំនួន​១០​គ្រួសារ លើ​ផ្ទៃដី​ទំហំ​២៣,៣៦​ហិកតា ខណៈ​បរិមាណ​ដែល​ផលិត​បាន​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ ទទួល​បាន​ទិន្នផល​១៧៥,២២​តោន ហើយ​ដើម្បី​សម្រេច​ល​ទ្ឋតាម​ការ​គ្រោងទុក​នៃ​គម្រោង​ផលិតកម្ម​ស្បៀង កសិករ​ទាំងអស់​ទទួល​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព និង​ទទួលបាន​ការប្រឹក្សា​យោបល់​តាមរយៈ​មន្ត្រី​ជំនាញ​នៅ​ថ្នាក់ស្រុក និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា អះអាង​ធានា​លើ​ការចំណាយ​ក្នុង​ការសាងសង់​ផ្ទះ​ថ្មី​ជូន​គ្រួសារ​មួយ​គ្រួសារ​ក្នុង​ឃុំ​បាគង ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

pvn06 23may2018ក្នុងឱកាស​នាំយក​អំណោយ​សង្គ្រោះ​បឋម ចែកជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ​នៅ​ឃុំ​បាគង កាល​ថ្ងៃទី​២២​ខែ ឧសភា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ឯកឧត្តម សុខ សង្វា​រ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា

អាន​បន្ត...

សប្បុរសជន​ខ្មែរ​ក្នុង​ខេត្ត​សៀមរាប​មួយ​គ្រួសារ បាន​ជួយ​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​កុមារ​សាលាបឋមសិក្សា​ស្រះស្រង់ សម្រាប់​កម្មវិធី​អប់រំ​បេតិកភណ្ឌ​នៅ​អង្គរ​

pvn05 23may2018ក្នុងឱកាស​បើក​កម្មវិធី​អប់រំ​បេតិកភណ្ឌ​នៅ​អង្គរ ដែល​បាន​ចាប់​ដំណើរការ​ពី​ខែ​ឧសភា ដល់​ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលាបឋមសិក្សា​ស្រះស្រង់​នេះ លោកស្រី ម៉ម សុ​ម៉ាលី សេរី និង​ស្វាមី ព្រមទាំង​បុត្រ មាន​ស្រុកកំណើត

អាន​បន្ត...

បងប្អូន​ប្រជាកសិករ​ចំនួន​១៧០​គ្រួសារ​ក្នុង​ខេត្តសៀមរាប បាន​ទទួល​សម្ភារ​បរិក្ខា​កសិកម្ម ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ថ្នាក់​ខេត្ត​

pvn04 23may2018កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ថ្នាក់ជាតិ បាន​នាំយក​នូវ​សម្ភារៈ​បរិក្ខា​កសិកម្ម​ចំនួន​៣​មុខ​ធំៗ​ដូចជា សំណាញ់ និង​ជីគីមី ប្រព័ន្ធ​ស្រោចស្រព​បាចសាច និង​ប្រព័ន្ធ​ស្រោចស្រព​

អាន​បន្ត...

គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​២៥​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​នៅ​ស្រុក​ជីក្រែង ត្រូវបាន​ប្រគល់​អង្គកា​រ​ដោះមីន​កម្ពុជា យក​ទៅ​កំទេចចោល​

pvn03 23may2018គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ សេសសល់​ពី​សម័យ​សង្គ្រាម​ចំនួន​២៥​គ្រាប់ និង​ដែក​សំបក​គ្រាប់​ចំនួន​៦​គីឡូក្រាម ដែល​កប់​ក្នុង​ដី ហើយ​បាន​រកឃើញ​នៅ​កន្លែង​កាយ​ដី​ជីក​ស្រះ​មួយកន្លែង នៅ​ចំណុច​ភូមិ​ប៉ាត ឃុំ​គោកធ្លក​ក្រោម

អាន​បន្ត...

ប្រធាន​នាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ បង្ហាញថា ការនាំ​កុមារ​ឲ្យ​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ នៅ​តាម​ប្រាសាទ​បុរាណ គឺជា​ការបណ្ដុះ​គំនិត​ស្នេហា​ជាតិ​មាតុភូមិ​

pvn02 23may2018លោកស្រី ទេព ស៊ី​ណាត ប្រធាន​នាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា ប្រវត្ដិសាស្ដ្រ​នៃ​ប្រទេសក​ម្ពុ​ជា កាល​ពី​រាប់ពាន់​ឆ្នាំមុន បង្ហាញ​យ៉ាង​ច្បាស់​ពី​ការវិវត្ដន៍​រីកចម្រើន​នៃ​វប្បធម៌​ជាតិ​ខ្មែរ ដែល​ធ្វើឲ្យ

អាន​បន្ត...

ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន អំពាវនាវ​ដល់​គ្រប់ៗ​គ្នា ឲ្យ​រួម​គ្នា​ការពារ​ធនធាន​ជីវ​:​ចម្រុះ​

pvn01 23may2018ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​ខឿនសេដ្ឋកិច្ច សង្គម វប្បធម៌​និង​បរិស្ថាន ព្រមទាំង​ផ្តល់​នូវ​

អាន​បន្ត...

ថ្ងៃនេះ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល ចុះ​ប្រមូលយក​អាវុធ​ចំនួន​៣២​ដើម នៅ​ស្រុក​ស្វាយ​លើ មក​រក្សាទុក​ស្នងការដ្ឋាន​នគរបា​ល​ខេត្ត​

pvn11 22may2018នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ក្រុម​ការងារ​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​ត​សៀមរាប បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​យុទ្ធភ័ណ្ឌ​កំពុង​ប្រេី​ប្រាស់​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​ស្វាយលេ​ី

អាន​បន្ត...

អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​វិញ្ញាបនបត្រ​ថ្មី​ពី​ស្ថាប័ន Japan Quality Assurance

pvn10 22may2018ឯកឧត្តម សុខ លក្ខិណា ប្រធាន​អង្គភាព​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ស្ថាប័ន Japan Quality Assurance ( JQA ) ទើប​នឹង​ផ្តល់

អាន​បន្ត...

ថ្នាក់ដឹកនាំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បង្ហាញថា នៅ​ឆ្នាំ​២០២៥ ប្រជាជន​នៅ​សហគមន៍​ជនបទ​នឹង​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់ៗ​គ្នា​

pvn09 22may2018លោក ខេង ញ៉ុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការអភិវឌ្ឍន៍​នៅ​តាម​ជនបទ គឺ​វិស័យ​អាទិភាព ដែល​ប្រមុខ​រាជ​រដ្ឋភិបាល​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ជាពិសេស

អាន​បន្ត...

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Japan Natural fertilizers

Ads NokorphnomFM103

ADS on Website

Advertise