កណ្តុរ​ចំនួន​២១​ក្បាល ជួយ​ហិត​រក​មីន​ក្នុង​ប្រតិបត្តិការ​បោសសំអាត​មីន និង​យុទ្ឋភណ្ឌ័​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​

pvn 16mar2017(សៀម​រាប​)៖ ព្រឹក​ថ្ងៃ​ទី ១៦ ខែ មីនា ឆ្នាំ​២០១៧​នេះ ឯកឧត្តម លី ធុជ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​កម្ពុជា រួម​ជាមួយ​គណៈប្រតិភូ​ក្រុម​ការងារ​បាន​អញ្ជើញ​ទៅ​កាន់​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ដើម្បី​ពិនិត្យ​ពី​សកម្ម​ភាព​​​ហិត​​រាវ​រក​មីន និង​យុទ្ឋភណ្ឌ័​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម របស់​សត្វ​កណ្តុរ ដែល​បាន​នាំ​ចូល​មក​កម្ពុជា​តាមរយៈ​អង្គកា​រអា​ប៉ូ​ប៉ូ​។​

pvn 16mar20170
​តាមរយៈ​សកម្មភាព​នៃ​ការ​ហិត​រក​មីន​របស់​សត្វ​កណ្តុរ​ទាំងនោះ ឯកឧត្តម លី ធុជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រសិទ្ឋ​ភាព​ និង​អត្ថប្រយោជន៍​របស់​សត្វ​កណ្តុរ​ក្នុង​សកម្មភាព​ហិត និង​រុករក​មីន ដែល​វា​អាច​ជួយ​ការងារ​យើង​បាន​ពី​៦​រហូតដល់​ទៅ​៨​ឆ្នាំ ក្រោយពី​ធ្វើការ​បង្វឹក​១​ឬ​២​ឆ្នាំ និង​វា​មាន​សមត្ថភាព​ហិតក្លិន​នៃ​យុទ្ឋភណ្ឌ័​មិន​ទាន់​ផ្ទុះក្នុង​ជម្រៅ​ដី​៣​ទៅ​៤​តឹក​។ ក្នុង​មួយ​ថ្ងៃ​កណ្តុរ​១១​ក្បាល អាច​ហិត​រកបាន​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ជា​កន្លះ​ហិកតា​។

pvn 16mar201700
​កណ្តុរ​ចំនួន​២១​ក្បាល ត្រូវបាន​នាំយកទៅ​ហិត​រាវរក​មីន​និង​យុទ្ឋភណ្ឌ័​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​​​ក្នុង​​​តំបន់​​ស្រែ​​ណូយ​ ស្រុក​វ៉ារិន ជាមួយ​សកម្មភាព​ប្រតិបត្តិការ​រាវរក​មីន​របស់​កង​ឯកភាព​កំ​ចាត់​មីន​កម្ពុជា​​ទី​​៤​ ដែល​មាន​ទី​​បញ្ជាការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ស្ថិតក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប៕

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Japan Natural fertilizers

Ads NokorphnomFM103

ADS on Website

Advertise