ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ជា​គោលដៅ​ថ្មី​របស់​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​

​​sp 12jan201702  បច្ចុប្បន្ន​នេះ ​ប្រាង្គ​ប្រាសាទអង្គរវត្ត​បាន​ក្លាយ​ជា​គោលដៅ​ទេសចរ​ថ្មី​មួយ​របស់​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​។ ជា​រៀងរាល់ថ្ងៃ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​តម្រង់​ជួរ​ដាច់​កន្ទុយភ្នែក​តាំងពីព្រឹក​ព្រលឹម​ដើម្បី​ឡើង​ទៅ​ប្រាង្គ​ខាងលើ​នៃប្រាសាទអង្គរវត្ត​។

sp 12jan201703​   កញ្ញា​គន្ធា អ្នកទេសចរ​ម្នាក់​មក​ពី​ក្រុងភ្នំពេញ​និយាយថា កញ្ញា​មកលេង​ប្រាសាទអង្គរវត្ត​ជាច្រើន​ដង​មក​ហើយ តែ​នេះ​ជា​លើកដំបូង​ដែល​កញ្ញា​បាន​ឡើង​ទៅ​ខាង​លើ​ប្រាង្គ​​ប្រាសាទអង្គរវត្ត​។ កញ្ញា​បន្តថា ពេល​ឡើង​ទៅ​ដល់​ខាងលើ កញ្ញា​ហាក់​មាន​អារម្មណ៍​ព្រឺក្បាល​ដោយ​បាន​ឃើញ​ពី​ភាព​អស្ចារ្យ​ដែល​មិន​គួរឲ្យ​ជឿ​ថា​ដូនតា​ខ្មែរ​សម័យបុរាណ​អាច​កសាង​ប្រាសាទ​ដ៏​ខ្ពស់​ស្កឹមស្កៃ​បែបនេះ​បាន​។​

sp 12jan201704

   លោកស្រី ស៊ុន សុវណ្ណនី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​សៀមរាប​មានប្រសាសន៍​ថា ​ភ្ញៀវ​ទេសចរ​ទៅលេង​ទីនោះ​ដោយសារ​​តែ​ពួក​គេ​ចង់​មើល​ព្រះអាទិត្យ​រះ និង​មើល​ទេសភាព​ជុំវិញ​បរិវេណ​ប្រាសាទអង្គរវត្ត​ទាំងមូល​។ លោកស្រី​បន្ត​ថា ប្រាង្គ​ខាងលើ​នៃ​ប្រាសាទ​អង្គរវត្ត​ជា​ទី​សក្ការៈបូជា​ចំពោះ​ព្រះ​មាតា​ព្រះបិតា​ភព​ដែលជា​អ្នក​បង្កើត​លោក​។ លោកស្រី​បន្ត​ទៀត​ថា ពេល​ឡើង​ទៅ​ដល់​ខាងលើ​នោះ ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ស្ទើតែ​មិន​ចង់​ចុះ​មក​វិញ​ទេ ព្រោះ​ពួកគេ​មាន​អារម្មណ៍​ថា ហាក់​បាន​អណ្តែត​ខ្លួន​នៅ​ទី​ខ្ពស់​ដែល​អាច​ជម្រុះ​នូវ​ចិត្ត​សៅហ្មង​ទាំងឡាយ​បាន​។​

sp 12jan201705

​   គួរបញ្ជាក់​ថា ប្រាសាទអង្គរវត្ត​កសាងឡើង​នៅ​ដើម​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២​។ ​ប្រាសាទ​នេះ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​កាលពី​ឆ្នាំ​១៩៩២​។ ប្រា​សា​អង្គរវត្ត​ក៏​ត្រូវបាន​អ្នកជំនាញ​អះអាងថា មានតម្លៃ​ទាំង​ផ្នែក​បញ្ញា ស្ថាបត្យកម្ម​ និង​សម្បត្តិ​វប្បធម៌​ផងដែរ​៕

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Japan Natural fertilizers

Ads NokorphnomFM103

ADS on Website

Advertise