ខុស​សំបុត្រកំណើត​មែន​ទេ​? អស់​បារម្ភ​ពី​ការ​ខុស​ទិន្នន័យ​សំបុត្រកំណើត​

tbp 14nov2017

លោក​ប្រធានការិយាល័យ​ស្ថិតិ និង​អត្រានុកូលដ្ឋាន​នៃ​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ថា ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​ខុស​ទិន្នន័យ​អត្តសញ្ញាណ​របស់​ខ្លួន​ក្នុង​បញ្ជី និង​សំបុត្រ​អត្រានុកូលដ្ឋាន ជាមួយ​ឯកសារ​អត្តសញ្ញាណ​ផ្សេងៗ មិន​ចាំបាច់​ទៅ​កែសម្រូល​នៅ​តុលាការ​ទៀត​ទេ​។​tbp 14nov20170
នៅក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​103MHz ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ ២០១៧ លោក ឡំ សុខា​ក់ ប្រធាន​ការិយាល័យ​ស្ថិតិ និង​អត្រានុកូលដ្ឋាន​នៃ​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត បានបង្ហាញ​ថា សព្វថ្ងៃ​សង្កេតឃើញ​ថា​ពលរដ្ឋ​ចំនួន​៣៥​ភាគរយ ដែល​មាន​ខុស​ទិន្នន័យ​បញ្ជី​អត្រានុកូលដ្ឋាន និង មាន​ភាពស្មុកស្មាញ​ក្នុង​ការកែតម្រូវ​។ លោក​បន្តថា បញ្ហា​នេះ​ក្រសួងមហាផ្ទៃ អគ្គនាយដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ចេញ​សេចក្តីណែនាំ ស្តីពី ការកែតម្រូវ និង​ការធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន ហើយ​ខាង​ខេត្ត​បាន​កំពុង​អនុវត្តន៍​ហើយ​ដែរ​។​
tbp 14nov2017GSK
លោក ឡំ សុខា​ក់ បន្ថែមទៀតថា ចំពោះ​សាមីខ្លួន អាណាព្យាបាល ឬ ញាតិ​ជា​នីតិ​ជន ដែល​មាន​ខុស​ទិន្នន័យ​បញ្ជី​អត្រានុកូលដ្ឋាន អាច​ដាក់ពាក្យ​ទៅ​មន្ត្រី​អត្រានុកូលដ្ឋាន​ថ្នាក់ជាតិ ដើម្បី​សុំ​កែតម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋាន​នៅ​៖
-នាយកដ្ឋាន​អត្រានុកូលដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ រយៈពេល​នៃ​ការកែ​សម្រូល​មាន​រយៈពេល ១០​ថ្ងៃ​។​
-សាលាក្រុង ស្រុក ខណ្ឌ នៃ​ទីតាំង​ដែល​បញ្ជី​អត្រានុកូលដ្ឋាន​របស់ខ្លួន​បាននិងកំពុង​រក្សាទុក រយៈពេល​នៃ​ការកែ​សម្រូល មាន​រយៈពេល​២០​ថ្ងៃ​។​
tbp 14nov201700

​លោក​បញ្ជាក់ថា បើ​ពលរដ្ឋ​មាន​ចម្ងល់ អាច​សារ​សួរ​នៅ​មន្ត្រី​ឃុំ​ដែល​អ្នក​រស់នៅ ព្រោះ​ការកែតម្រូវ​នេះ មិន​ត្រូវ​ទៅ​ដល់​តុលាការ​ទៀត​នោះ​ទេ ហើយ​រាល់​ការជួយ​កែតម្រូវ​ពី​មន្ត្រី​អត្រានុកូលដ្ឋាន មិន​មាន​ការគិត​ថវិកា​នោះដែរ​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ហាង​ សុជាតា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Sotravy

Ads NokorphnomFM103

ADS on Website

Advertise