ការអនុម័ត​ច្បាប់ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​

tbp 31jan20180

អ្នកសម្របសម្រួល​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​(PDP) បាន​លើកឡើង​ថា នៅក្នុង​ឃុំ​នី​មួយៗ​មាន​សិទ្ធិ​ក្នុង​ការចេញ​ដីការ ឬ​គោល​នយោបាយ​ផ្សេងៗ ដើម្បី​ធ្វើ​ការទប់ស្កាត់ និង​ធ្វើ​ការដោះស្រាយ​បញ្ហា​ដែល​ជា​ក្តី​កង្វល់​របស់​ឃុំ​ផ្ទាល់​។ ក្នុងនោះដែរ​ខាង​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព បាន​ធ្វើ​ការគាំទ្រ និង​តស៊ូ​មតិ​ឲ្យ​ខាង​ឃុំ ចេញ​ជា​គោលនយោបាយ​គ្រឿង​ស្រវឹង​។ ការលើកឡើង​បែប​នេះ នៅក្នុង​កម្មវិធី​សន្ទនា​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖ ការបង្ការ និង​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ហួស​កម្រិត​នៅ​ថ្នាក់​ឃុំ​។​
tbp 31jan2018GSK0
​លោកស្រី សារឿ​ន ច​ន្នី អ្នកសម្របសម្រួល​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​(PDP) បានលើកឡើង​បន្ថែមទៀតថា ក្រៅពី​ថ្នាក់​ឃុំ​ខាង​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព បាន​ធ្វើ​ការស្នើ​សុំ​ទៅ​ថ្នាក់​ជាតិ​ថែមទៀត ដើម្បី​ចេញ​នូវ​ការអនុម័ត​ច្បាប់ ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​
tbp 31jan201800
​លោកស្រី សារឿ​ន ច​ន្នី បានលើកឡើង​បញ្ជាក់​បន្ថែម​ទៀត​ថា ដើម្បី​ឲ្យ​ការអនុម័ត​ច្បាប់ ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ទទួល​បាន​ប្រសិទ្ធភាព ខាង​ឃុំ​ត្រូវ​មាន​ការសហការ និង​ធ្វើ​ការជំរុញ​ដល់​ថ្នាក់​ជាតិ ដើម្បី​ឆាប់​ចេញ​ការអនុម័ត​ច្បាប់ ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ លោក​ សឿង​ សារិន​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Japan Natural fertilizers

Ads NokorphnomFM103

ADS on Website

Advertise