ប្រធាន​មណ្ឌល​សុខភាព​សង្វើ​យ សន្យាថា​នឹង​មាន​វិធានការ​ដល់​គ្រូពេទ្យ​ដែល​សម្តី​មិនល្អ​នៅ​មណ្ឌល​សុខភាព​នេះ​

tbp 01feb2018

​Iប្រធាន​មណ្ឌល​សុខភាព​សង្វើ​យ បាន​លើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ នេះ​ថា​នឹង​មាន​វិធានការ​ដល់​គ្រូពេទ្យ​ដែល​មាន​សម្តី​មិន​ល្អ​ក្នុង​ការផ្តល់​សេវា​ជូន​ពលរដ្ឋ​នៅក្នុង​មណ្ឌល​សុខភាព​នេះ (កន្លងមក​យើង​បាន​ធ្វើ​ការអប់រំ​ច្រើនដង​ច្រើនសារ​ដល់​បុគ្គលិក​ពេទ្យ​ដែល​មាន​សម្តី​មិនល្អ​រួចមកហើយ រហូត​មាន​វិធានការ​ធ្វើ​ជា​កិច្ចសន្យា​មួយ​ចំនួន​ដល់​បុគ្គលិក​ពេទ្យ​នៅក្នុង​មណ្ឌល​សុខភាព​សង្វើ​យ នៅពេល​ដែល​ពេទ្យ​នោះ​ប្រើប្រាស់​ពាក្យសម្តី​មិន​ល្អ​លើ​ពលរដ្ឋ​)​។​
tbp 01feb201800

tbp 01feb2018GSK
​លោក ហេង ចាន់ ប្រធាន​មណ្ឌល​សុខភាព​សង្វើ​យ បាន​លើកឡើង​ថា (​បើសិន​ជា​ប្រជាពលរដ្ឋ​បាន​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​សង្វើយ​នេះ ហើយ នៅ​តែ​ជួប​បុគ្គលិក​ពេទ្យ​សម្តី​មិនល្អ​ទៀត​នោះ សូម​រាយការណ៍​មក​លោក​ផ្ទាល់​ក៏បាន ឬ​ទូរស័ព្ទ​មក​លោក ០៩២ ៩០ ៣០ ៧២ លោក​និង​មាន​វិធានការ​បន្តទៀត​)​។
tbp 01feb20180

tbp 01feb2018000
​លោក ហេង ចាន់ បាន​បញ្ជាក់ទៀតថា ចំពោះ​ពលរដ្ឋ​ដែល​បាន​រាយការណ៍​រាល់​បញ្ហា​បុគ្គលិក​ពេទ្យ​មាន​សម្តី​មិន​ល្អ​នេះ ខាង​លោក​នឹង​រក្សា​ការសំងាត់ និង​ធានា​ពី​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​ទៀតផង​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ស៊ូ​ រក្សា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Japan Natural fertilizers

Ads NokorphnomFM103

ADS on Website

Advertise