សិប្បកម្ម​កែច្នៃ​ចំណីអាហារ​មិន​ចុះបញ្ជី ត្រូវ​ប្រឈម​មុខ​ច្បាប់​

tbp 06feb2018

មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ថា នៅក្នុង​ខេត្ត​សៀមរាប មាន​សិប្បកម្ម​កែច្នៃ​ចំនីអាហារ ប្រហែល​១០​ភាគរយ នៃ​សិប្បកម្ម​ទាំងអស់​ក្នុង​ខត្ត​សៀមរាប​។ ចំពោះ​សិប្បកម្ម​កែច្នៃ​ចំនី​អាហារ​ដែល​លួចលាក់​មិន​ចុះបញ្ជី ខាង​មន្ទីរ​នឹងមាន​វិធានការ​តាម​ផ្លូវច្បាប់​។ 
tbp 06feb20180
​ក្នុង​កម្មវិធី​សន្ទនា​មតិ របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣HMz នៅ​ថ្ងៃ​អង្គារ ទី​០៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៨ លោក តុ​ប ធឿន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម បានបង្ហាញ​ថា កន្លង​មក​មន្ទីរ​មានការ​ផ្សព្វផ្សាយ​ដល់​សិប្បកម្ម​ដែល​មាន​ច្បាប់ ឲ្យ​ផលិត​ចំណី​តាម​បច្ចេកទេស ដែល​មិន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។ ការចុះ​ត្រួតពិនិត្យ​ដល់​ទីតាំង​សិប្បកម្ម តែ​ដោយ​ឡែក​សិប្បកម្ម​កែច្នៃ​ចំនីអាហារ​មិន​ចុះបញ្ជី ប្រឈមមុខ​នឹង​ការផលិត​ចំនី​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ដូចនេះ​មន្ទីរ​នឹង​មាន​វិធានការ​ក្នុង​ការចុះ​ត្រួតពិនិត្យ​ជា​បន្ត​ទៀត​។​
tbp 06feb2018GSK
​លោក តុ​ប ធឿន បន្ថែមថា បើ​ករណី​រកឃើញ​សិប្បកម្ម​កែច្នៃ​ចំណីអាហារ​មិន​ចុះបញ្ជី ដំបូង​នឹង​បិទ​សិប្បកម្ម​បណ្តោះអាសន្ន   និង​ផាកពិន័យ​ជា​ទឹកប្រាក់​ពី​៥០​ម៉ឺន ទៅ ១​លាន​រៀល ហើយ​បើ​ពិនិត្យ​ឃើញ​មាន​សារធាតុ​គីមី​អាច​បិទ​សិប្បកម្ម​នេះ​តែម្តង​។  តែបើ​ពិនិត្យ សិប្បកម្ម​កែច្នៃ​ចំនីអាហារ​មានច្បាប់​ហើយ តែ​ចំនី​អាហារ​ដែល​សិប្បកម្ម​នោះ​ផលិត​មាន​សារធាតុ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ នឹង​មាន​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់ ១​លាន​រៀល ទៅ ២​លាន​រៀល ។​
tbp 06feb201800
​លោក​អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជាក់ទៀតថា ដើម្បី​ឲ្យ​សិប្បកម្ម​កែច្នៃ​ចំណីអាហារ​ទាំងអស់​ក្នុង​ខេត្ត ផលិត​ចំណី​អាហារ​មាន​គុណភាព​មិន​ប៉ះពាល់​សុខភាព សំខាន់​សិប្បកម្ម​ទាំងនោះ​ត្រូវ​មាន​ការចុះបញ្ជី​។ បើ​ពលរដ្ឋ​ជួប​ករណី​ឃើញ​មាន​សិប្បកម្ម​កែច្នៃ​ចំណីអាហារ​គ្មាន​អនាម័យ មាន​ផល​ប៉ះ​ណាមួយ​ដល់​អ្នក​បរិភោគ អាច​រាយការណ៍​ទៅ​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត ឬ​មក​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត តាមរយៈ​លេខ ០១២៩២១៨៤៦ ០៩២៩០៣៦៩២ ខាង​លោក​នឹង​ចុះ​អន្តរាគមន៍​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ហាង​ សុជាតា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Sotravy

Ads NokorphnomFM103

ADS on Website

Advertise