ការ​បោះបង់​ការសិក្សារ​បស់​សិស្សានុសិស្ស​ដោយសា​រ​ខ្វះ​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​

tbp 07feb2018

​ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​អង្គរជុំ បាន​លើកឡើង​ថា ដើម្បី​ទប់ស្កាត់​ការ​បោះបង់​ការសិក្សា​របស់​សិស្សានុសិស្ស​ទទួ​លបាន​ប្រសិទ្ធភាព ត្រូវ​ទាមទារ​ឲ្យមាន​ការចូលរួម ពី​សំណាក់​អាណាព្យាបាលអាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​សង្គម​គ្រួសារ​ទាំងមូល​តែ​ម្តង​។ ការលើកឡើង​បែប​នេះ​របស់​ លោក  ឈាន ហ៊ឹម ប្រធានការិយាល័យ​អប់រំ​យុវជន និង​កីឡា ស្រុក​អង្គរជុំ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz ក្រោម​ប្រធានបទ​៖ ការលើកកម្ពស់​គុណភាព​អប់រំ​នៅ​ក្នុងស្រុក​អង្គរ​ជុំ​។​
tbp 07feb20180
​លោក  ឈាន ហ៊ឹម បានលើកឡើង​បន្ថែមទៀតថា ការបោះ​ការសិក្សា​របស់​សិស្ស​មាន​ក​កត្តា​ចូលរួម​ជាច្រើន​ដូចជា​៖ ការសិក្សា​មិនទាន់​គេ ការអូសទាញ​ពី​មិត្ត កត្តា​ជីវភាព​ក្រីក្រ និង​កត្តា​រួមផ្សំ​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឲ្យ​សិស្ស​បោះបង់​ការសិក្សា​។​
tbp 07feb201800
​លោក​ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​អង្គរជុំ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សម្រាប់​វិធានការ​ជា​បន្ត​ទៀត ខាង​ការិយាល័យ​អប់រំ​នឹង​ធ្វើ​ការតាមដាន​សិក្សា​របស់​សិស្ស ព្រមទាំង​អវត្តមាន​របស់​សិស្ស ជា​ពិសេស​ជា​នេះ​ទៀត​នោះ​ធ្វើ​ការទំនាក់ទំនង​ជាមួយ​អាណា​ព្យាបាល​ដើម្បី​ឲ្យ​ការ​បោះបង់​ការសិក្សារ​បស់​នៅ​មាន​ក​ម្រឹត​ទាប​បំផុត​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ លោក​ សឿង​ សារិន​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Sotravy

Ads NokorphnomFM103

ADS on Website

Advertise