ពលរដ្ឋ​ទទូច​សុំឲ្យ​សម្រួល​តម្លៃ​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​ស្រីស្នំ​

tbp 08feb20180

គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃៗ​មាន​ពលរដ្ឋ​ប្រមាណ​ជា​៧៥​ភាគរយ នៃ​ពលរដ្ឋ​សរុប​ប្រហែល​៨២០០​នាក់​ក្នុង​ឃុំ​ជ្រោយ​នាង​ងួន បាន​មក​ទទួល​សេវា​សុខភាព​ពី​មណ្ឌល​សុខភាព​ស្រីស្នំ ហើយ​ពលរដ្ឋ​ជាច្រើន​ឃុំ​ទៀត​ក្នុង​ស្រុក​ស្រីស្នំ​ក៏​បាន​មក​ទទួល​សេវា​សុខភាព​នេះដែរ​។​
tbp 08feb2018
​អ្នកស្រី លី ជា​កសិករ នៅ​ឃុំ​ជ្រោយ​នាង​ងួន បាន​លើកឡើង​ថា ចំពោះ​តម្លៃ​សេវា​សព្វថ្ងៃ​នេះ​ធ្វើឲ្យ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខា​ត​ពិបាក​ក្នុង​ការទទួលយក ហើយ​អ្នកស្រី​បាន​បន្តថា (​ទៅ​ម្តង​៣.០០០​រៀល ថា​ដូចជា​រាង​ថ្លៃ បើ​កាល​មុន​តែ​១.៥០០​រៀល ដល់​ពេល​ឥឡូវ​ឡើងដល់ ៣.០០០​រៀល យូ​គ្រាន់​ហើយ បើ​តាម​ចិត្ត​ខ្ញុំ​ថា ១.៥០០​រៀល​បាន​។​)
tbp 08feb201800
​លោក កែវ កី មេឃុំ​ជ្រោយ​នាង​ងួន បាន​ឆ្លើយតប​ថា (​ខ្ញុំ​សុំ​មន្ទីរ​ប្រជុំ​គណៈកម្មការ​គ្រប់គ្រង​មណ្ឌល ដើម្បីឲ្យ​មានយោបល់ បើ​សិន​ថា​សុំ​១.៥០០​រៀល​សេវា​ទូទៅ ហើយ​ខាង​ខ្ញុំ​និង​ឆ្លើយតប​ខាងក្រោយ​។ លេខ​ទូរស័ព្ទ​ខ្ញុំ​នៅ​គ្រប់​ភូមិ ខ្ញុំ​ដោះស្រាយ​ជាមួយ​មណ្ឌល​សុខភាព បុគ្គលិក​ណា​ដែល​យក​ប្រាក់​លើសពី​សេវា​របស់​រដ្ឋ ទូរស័ព្ទ​របស់​ខ្ញុំបាទ​គឺ ០៩៧ ៧៧ ៥៦ ២៧២ ។​)
tbp 08feb2018000
​លោក កែវ កី បាន​រំលឹកថា តម្លៃ​សេវា​មួយចំនួន​ចំពោះ​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ និង​ពលរដ្ឋ​ដែល​ក្រីក្រ​ពិត តែ​មិន​មាន​ប័ណ្ណ​ក្រីក្រ គឺ​ត្រូវបាន​លើកលែង​បង់ថ្លៃ​សេវា​។​
tbp 08feb2018GSK
​លោកស្រី ស៊ិន ហួយ ប្រធានស្តីទី​មណ្ឌល​សុខភាព​ស្រីស្នំ ក៏​បាន​បញ្ជាក់​ដែរ​ថា (​បើ​ពិតជា​មាន​បុគ្គលិក​ពេទ្យ​មាន​យក​តម្លៃ​សេវា​លើស​ការកំណត់​ណាមួយ​ក្នុង​ការផ្តល់​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​ស្រីស្នំ​នេះ​សូម​ទាក់ទង​មក​លោក​ស្រី ០១២ ៥០ ១០ ១៤ និង​មួយ​ខ្សែ​ទៀត ០១២ ៩៥ ៨១ ៣៤ )៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ស៊ូ​ រក្សា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Sotravy

Ads NokorphnomFM103

ADS on Website

Advertise