មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ថា ដំណាំ​កសិកម្ម​កំពុង​រង​ការខូចខាត​ដោយ​សារ​ជំងឺ​

tbp 09feb2018

មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប ថា កសិករ​កំពុង​ជួបប្រទះ​អំពី​សមាសភាព​សត្វ​ចង្រៃ​៤​ប្រភេទ​ថ្មី ដែល​កើត​លើ​ដំណាំ តែ​មិន​ដល់​ដំណាក់កាល​ប្រកាសអាសន្ន​នោះ​ទេ​។​

tbp 09feb2018GSK
​នេះ​ជា​ការលើកឡើង របស់ លោក ពុត លឿម អនុប្រធាន​ការិយាល័យ​ក្សេតសាស្ត្រ​និង​ផលិតភា​ព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត នៅក្នុង​កម្មវិធី​សន្ទនា​មតិ របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz នៅ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ។ លោក​បង្ហាញថា សមាសភាព​សត្វ​ចង្រៃ​៤​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រកាស មាន​ជំងឺ​ស្លឹក​ប្រាក់​លើ​ដំណាំ​ក្រូច ខ្យង​មាស​ស៊ី​ស្រូវ ខ្យង​ដូង និង ជំងឺ​ម៉ូស្សា​អ៊ិក​ដំឡូង​មី កំពុង​រាល​ត្បាល​លើ​ដំណាំ​របស់​កសិករ ជំងឺ​ទាំងនេះ​មិន​មាន​វិធីសាស្ត្រ​ព្យាបាល​នោះ​ទេ តែ​មាន​វិធី​បង្ការ ។​
tbp 09feb2018

tbp 09feb20180

tbp 09feb201800

tbp 09feb2018000
​លោក​អនុប្រធាន​ការិយាល័យ នៃ​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បន្តទៀតថា កន្លង​មក​មន្ទីរ​កសិកម្ម​មាន​មន្ត្រី​កសិកម្ម​គ្រប់​ស្រុក ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ដំណាំ  បង្រៀន​បច្ចេកទេស​ដាំ និង វិធី​បង្ការ​ពី​ជំងឺ​ចំពោះ​ដំណាំ​។ លោក​បញ្ជាក់ទៀតថា ថ្មីៗ​នៅ​ស្រុក​វ៉ារិន មាន​បើក​បង្រៀន​កសិក​រវ័យ​ឆ្លាត​ពី​បច្ចេកទេស​ដាំ​ដំណាំ ហើយ​បើ​តាម​បណ្តា​ស្រុក​កសិករ​ចង់​រៀន​បច្ចេកទេស​នេះ អាច​ចុះ​ឈ្មោះ​មកកាន់​អាជ្ញាធរ ដើម្បីឲ្យ​អាជ្ញាធ​ររាយការណ៍ម​កកសិក​ម្មស្រុក ឬ រាយការណ៍​មក​មន្ទីរ​កសិកម្ម​ផ្ទាល់ តាម​លេខ​ទូរស័ព្ទ​លោក​ផ្ទាល់ ០១២៩៦៧៦០៥ និង ០៩៧៥១៤០១៥២ ខាង​លោក​នឹង​ចាត់​មន្ត្រី​ចុះ​បង្រៀន​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ហាង សុជាតា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Sotravy

Ads NokorphnomFM103

ADS on Website

Advertise