ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន អះអាងថា ការ​មិន​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ពេល​ផ្សាយ​ទៅ​នឹង​ធ្វើឲ្យ​មាន​គ្រោះថ្នាក់ ពិសេស​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូ​របស់​អ្នក​ដ៏​ទៃ​


yv 01sep2017GSK

មានប្រសាសន៍​ក្នុង​កម្មវិធី​សំឡេង​យុវវ័យ របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ នៃ​មន្ទីរ​ព័ត៌មាន​ខេត្ដ​សៀមរាប ដែល​បាន​ផ្សាយ​ផ្ទាល់​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា ប្រសិនបើ​ជា​យុវវ័យ មិន​ទទួលបាន​នូវ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទេនោះ អាច​នឹង​ធ្វើឲ្យ​ពួក​គេ​ជ្រើសរើ​សគោលគំនិត​ខុស ត្រូវ​ទទួលរង​នូវ​វិបត្តិ​ខ្លួនឯង ដូចជា​ការជឿជាក់​នូវ​រឿងរ៉ាវ​ណាមួយ​ដែល​មាន​តែ​ម្ខាង មាន​លក្ខណៈ​លម្អៀង បំភ្លៃ​ការពិត ដោយ​មិន​បាន​ពិនិត្យ និង វិនិច្ឆ័យ​ឲ្យបាន​ច្បាស់ ដែល​ជា​គ្រោះថ្នាក់​ធំ​បំផុត ក្នុង​ការជឿជាក់​លើ​ព័ត៌មាន​ទាំងនោះ ដោយ​មាន​ការបញ្ចេញ​មតិ​យោបល់ រិះគន់ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូ​របស់​អ្នកដ៏ទៃ ។​

yv 01sep2017

​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ មានប្រសាសន៍​ទៀត​ថា ទាក់ទិន​នឹង​ការទទួលបាន​ព័ត៌មាន​ពី​បណ្ដាញ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​សង្គម​កម្ពុជា ហើយ​ធ្វើការ​ចែកចាយ​បន្ដ ដែល​ប្រាសចាក​នឹង​ក្រមសីលធម៌​នោះ ហើយ​មិនតែប៉ុណ្ណោះ ព័ត៌មាន​ទាំងនោះ គឺជា​ពាក្យ​ចរចា​ម​អា​រ៉ា​ម ហេតុ​នេះ​អ្នក​ដែល​ធ្វើ​ការរិះគន់ នឹង​អាច​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិនណាបើ​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​សមត្ថកិច្ច ព្រោះ​ថា​ការបញ្ចេញមតិ​រិះគន់​លើ​បណ្ដាញ​សង្គម ដែល​មាន​លក្ខណៈ​ប្រមាថមើលងាយ​នោះ ប្រៀប​ដូច​ជា​ការប្រមាថ​ជា​សាធារណៈ​ដែរ ។​
yv 01sep20170
​ឯកឧត្តម បាន​សំណូមពរ​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់ ជាពិសេស​យុវវ័យ ត្រូវ​ធ្វើ​ការពិចារណា​ចំពោះ​ព័ត៌មាន​ទាំងឡាយ​ណា ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ ត្រូវតែ​ត្រិះរិះ​ឲ្យបាន​ហ្មត់ចត់ មុន​នឹង​ជឿជាក់​និង​ធ្វើការ​ចែកចាយ​បន្ត​ទៅ​កាន់​អ្នកប្រើប្រាស់​ដ៏ទៃទៀត ចៀសវាង​ធ្វើឲ្យ​មាន​ការភ័ន្ដច្រឡំ ៕

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ហែម​ បូរ៉ាន្នី

កែ​សម្រួល​ដោយ​៖​ លោក​ លីវ​ សាន្ត

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Japan Natural fertilizers

Ads NokorphnomFM103

ADS on Website

Advertise