មែនហ៎​! ទម្លាប់​បង្គាប់​ថ្លៃទឹកដោះ​របស់​ខ្មែរ គឺជា​ការលក់​កូនស្រី​?

 

yv 02feb2018

​នៅក្នុង​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​យើង ចំពោះ​ប្រពៃណី​នៃ​ការរៀប​អាពាហ៍ពិពាហ៍ គឺ​រមែង​កូនប្រុស​ទៅ​ដណ្ដឹង​កូនស្រី ហើយ​អាណាព្យាបាល​ខាង​ស្រី ក៏​រមែង​ធ្វើ​ការបង្គាប់​ថ្លៃ​បណ្ដា​ការ​ដែល​គេ​អាច​ហៅ​បាន​ថាជា ​ថ្លៃទឹកដោះ​។ ទន្ទឹមនឹងនោះ ប្រជាជន​ខ្មែរ​ភាគច្រើន រមែង​បង្គាប់​ថ្លៃទឹកដោះ​ខ្ពស់​ពេក ដែល​ជា​ហេតុ​ធ្វើឲ្យ​មនុស្ស​មួយចំនួន​បាន​លើកឡើ​ង​ថា ជា​ការលក់​កូនស្រី​ទៅវិញ ។​
yv 02feb20180
​លើ​បញ្ហា​នេះ អ្នកនាង អន អឿ​ត ពលរដ្ឋ​រស់នៅ​ស្រុក​បន្ទាយស្រី បាន​លើកឡើង​ថា ការបង្គាប់​ថ្លៃទឹកដោះ ជា​ការលក់​កូនស្រី​មិនមែន ការ​ពិត​ទាំងស្រុង​នោះទេ ព្រោះ​ឪពុក​ម្ដាយ​គ្រាន់តែ​ចង់​យក​ថ្លៃ​បង្គាប់​ទឹក​ដោះ ឬ​បណ្តា​ការ​នោះ​ទុក​ជា​ដើមទុន​មួយ​សម្រាប់​កូនៗ​រកស៊ី​ទៅ​ថ្ងៃ​អនាគត​តែប៉ុណ្ណោះ​។​
yv 02feb201800
​ជាមួយគ្នានេះ យុវជន សាល រស់នៅ​ក្នុង​ក្រុង​សៀមរាប បានឲ្យ​ដឹង​ដែរថា វា​ជា​ការពិត​ណាស់​ដែល​ថា ការបង្គាប់​ថ្លៃទឹកដោះ ជា​ការលក់​កូនស្រី​ប្រសិន​ណា​ការបង្គាប់​នេះ​មាន​តម្លៃ​ខ្ពស់​ពេក ព្រោះថា​នៅ​ក្នុង​សង្គម​យើង​ក៏​មាន​គ្រួសារ​មួយចំនួន​អ្នកក្រីក្រ ដែល​មិន​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបង់ថ្លៃ​បណ្ដា​ការ​ទៅកាន់​ខាង​ស្រី​។​
yv 02feb2018000
​ឆ្លើយតប​ទៅនឹង​ការលើកឡើង​ខាងលើ​នេះ ឯកឧត្តម ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា ចំពោះ​ទស្សនៈ​របស់​មហាជន​មួយចំនួន បាន​លើកឡើង​ថា ការបង្គាប់​ថ្លៃ​បណ្ដា​ការ​ជាការ​លក់​កូន​ស្រី​នោះ គឺ​មិន​ពិត​នោះទេ ដោយ​កន្លងមក ការបង្គាប់​ថ្លៃទឹកដោះ ឬ​បណ្តា​ការ​នេះ ប្រពៃណី ឬ​ទំនៀម​ទំនាប់​ខ្មែរ តែងតែ​បាន​ធ្វើ​មក​ជា​យូ​ណាស់​មកហើយ ដើម្បី​ជួយ​សម្រួល​បន្ទុក​ការចំនាយ​ផ្សេងៗ​របស់​គ្រួសារ​ខាង​ស្រី នៅពេល​ដែល​រៀប​មង្គលការ​៕

 

ដក​ស្រង់​អត្ថ​បទ​បទ​យក​ការណ៍​៖​ អ្នក​នាង​ ហែម​ បូរ៉ាន្នី

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Japan Natural fertilizers

Ads NokorphnomFM103

ADS on Website

Advertise