តើ​យុវវ័យ​គួរ​ចូលរួម​បែបណាខ្លះ ដើម្បី​ទប់ស្កាត់​ការចម្លង​វប្បធម៌​ពី​បរទេស​?

yv 09feb2018​​

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ថា ដោយសារ​តែ​សព្វថ្ងៃនេះ​ជា​សម័យ​ភាវូបនីយកម្ម បច្ចេកទេស​មាន​ការជឿ​ន​លឿន ដែល​អាច​ធ្វើឲ្យ​យើង​បានដឹង​នូវ​ព្រឹត្តិការណ៍​គ្រប់បែបយ៉ាង ដូចនេះ​ចំពោះ​ការហូរ​ចូល​វប្បធម៌​បរទេសមក​កាន់​ប្រទេស​យើង​ក៏​មិន​អាច​ជៀសបាន ប៉ុន្ដែ​អ្វី​ដែឡ​សំខាន់​គឺ​យើង​ត្រូវ​ចូលរួម​បែបណា ដើម្បី​កុំ​ឲ្យ​វប្បធម៌​ទាំងនោះ​ចូលមក​ក្នុង​ប្រទេស​យើង​ដោយ​គំហុក និង ទប់ស្កាត់​នូវ​វប្បធម៌​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌​យើង​។​
yv 09feb2018GSK
​លោក រី អញ្ជលី អនុប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្ត មានប្រសាសន៍​ក្នុង​កម្មវិធី​សំឡេង​យុវវ័យ របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz កាលពី​ព្រឹក​ថ្ងៃ​សុក្រ នេះ​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​វប្បធម៌​បរទេស ចូល​កមក​ក្នុងប្រទេស​យើង​ដែល​អាច​បណ្ដាលឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធ​ម៌​យើង ដំបូង​ត្រូវ​ស្គាល់​នូវ​វប្បធម៌​របស់​ខ្លួន​ជាមុនសិន ថា​យើង​ជា​នរណា មាន​វប្បធម៌ ប្រពៃណី​អ្វីខ្លះ ហើយ​អ្វី​ដែល​យើង​ធ្វើ​អាច​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​យើង​ដែរ​ឬទេ​? ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​នូវ​ប្រពៃណី​ទំនៀម​ទំលាប់ វប្បធម៌​របស់​យើង នៅ​គ្រប់​រូបភាព​ដូចជា តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី ជាដើម ដើម្បី​បញ្ជ្រៀប​ពី​វប្បធម៌​របស់​យើង​ឲ្យ​ពួកគាត់​កាន់តែដឹង​ច្បាស់ ។ ម្យ៉ាង​ទៀត​ត្រូវតែ​ចូលរួម​លើក​ទឹកចិត្ត​នូវ​អ្វី​ដែល​ជា​វប្បធម៌​របស់​យើង ដូច​ជា​ការ​ស្លៀកពាក់ ប្រពៃណី​របស់​ខ្មែរ ការបង្កើត​ព្រឹត្តិការណ៍​វប្បធម៌​ឲ្យបាន​ច្រើន នូវ​វប្បធម៌​របស់​យើង​មួយចំនួន​ដែល​បាត់បង់ និង​បំរុង​នឹង​បាត់បង់ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​យុវវ័​យបាន​ដឹងថានេះ​ជា​វប្បធម៌​របស់​យើង​។​
yv 09feb20180
​លោក​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ក៏​បាន​សំណូមពរ​ទៅកាន់​ប្រជាពលរដ្ឋ ជាពិសេស​យុវវ័យ ត្រូវ​ពង្រឹង​ខ្លួនឯង​ជាមុន​សិន ថា ត្រូវតែ​ធ្វើ និង​ប្រតិបត្តិ​ខ្លួន​បែបណា​ដើម្បី​កុំ​ឲ្យ​វប្បធម៌​យើង​ធ្លាក់ចុះ​។ លោក​ក៏​ផ្ដាំផ្ញើ​ដល់​យុវវ័យ កុំឲ្យ​មាន​ការយល់ច្រឡំ​នូវ​អត្តន័យ បុណ្យ​នៃ​ក្ដី​ស្រលាញ់ ១៤​កុម្ភៈ ថា មិនមែនជា ថ្ងៃ​សង្សារ នោះទេ​។ យើង​អាច​បង្ហាញ​ក្ដី​ស្រលាញ់​ទៅកាន់​គ្រួសារ មិត្តភ័ក្ដ បងប្អូន មិនមែន​ជា​ការបូជា​ខ្លួនប្រាណ​ជូន​គូរ​ស្នេហ៍​ឡើយ ៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖ អ្នក​នាង​ ហែម​ បូរ៉ាន្នី

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម

No Advertise

Ads Sotravy

Ads NokorphnomFM103

ADS on Website

Advertise